ប៉េកាំងៈ យោងតាម ទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១២ថា ធនាគារកណ្ដាលចិន នឹងកាត់បន្ថយ អត្រាការប្រាក់ នៅមុនខែកក្កដា ឆ្នាំ២០១២ ។
អ្នកសេដ្ឋកិច្ចមួយចំនួនបាននិយាយថា ធនាគារកណ្ដាលចិន អាចនឹងធ្វើការកាត់បន្ថយអត្រាការប្រាក់ នៅក្នុង ត្រីមាសទី២ និងទី៣ ឆ្នាំ២០១២ ខណៈដែលសេដ្ឋកិច្ចនៅអឺរ៉ុប និងសហរដ្ឋអាមេរិក ធ្លាក់ចុះ ។
លោក លី ឃុន យ៉ី “Lee Kuan Yew” សាស្ដ្រាចារ្យសេដ្ឋកិច្ច នៅសាលាច្បាប់សាធារណៈ មកពីសាកល វិទ្យាល័យ ជាតិសិង្ហបុរី បានលើកឡើងថា “យើងរំពឹងថា ធនាគារកណ្ដាលចិន នឹងធ្វើការកាត់បន្ថយ អត្រាការប្រាក់ប្រមាណ ទ្វេដង នៅក្នុងត្រីមាសទី២ និងទី៣ ក្នុងឆ្នាំនេះ” ។
បន្ទាប់ពីធនាគារ ខាងលើនេះ បានកាត់បន្ថយអត្រាការបាក់ អត្រាការប្រាក់នឹងថយចុះ មកនៅត្រឹម ៦,០៦ ភាគរយ ខណៈដែលបច្ចុប្បន្ននេះ មានអត្រាការប្រាក់ខ្ពស់ ៦,៥៦ភាគរយ ៕