Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

ប្រធាន​​ធនា​​គារ​​ពិភព​​លោក​​និយាយ​​ថា សហ​រដ្ឋ​​អាមេ​​រិក​​គួរ​​តែ​​ដឹក​​នាំ​​​អង្គ​ការ​​ពិភព​​លោក​​មួយ​​ចំនួន​
2012-02-28 10:02:32

បេក្ខ​ភាព​មក​ពី​​អាមេ​រិក​សម្រាប់​​​​ធ្វើ​ជា​ថ្នាក់ ​ដឹក​នាំ​​ធនា​គារ​ពិភព​លោក​​នឹង​ផ្តល់​ផល​ប្រយោជន៍​​​ល្អ​សម្រាប់​សហ​​រដ្ឋ ​អាមេ​រិក និង​ធនា​គារ​ ព្រោះ​​ប្រទេស​​មហា​អំណាច​​សេដ្ឋ​កិច្ច​​លេខ​មួយ​របស់​​ពិភព​លោក​​នឹង​ក្លាយ ​ជា​តំណាង​​​អង្គ​ភាព​អន្តរ​​ជាតិ​កំពូល ។ នេះ​បើ​តាម​​ការ​លើក​ឡើង​​របស់​លោក Robert Zoellick ប្រធាន​ធនា​​គារ​ពិភព​​លោក ។ ​តាម​រយៈ​កិច្ច​សម្ភាសន៍​ក្នុង​​ប្រទេស​​សិង្ហ​បុរី លោក Zoellick បាន​​ថ្លែង​ថា គាត់​មិន​ជឿ​ថា ប្រទេស​​អេស្ប៉ាញ អ៊ី​តាលី ឬ​ប្រទេស​ព័រ​ទុយ​​ហ្គាល់​ត្រូវ​ការ​​បញ្ចប់​ជំនួយ​ដើម្បី​​សម្រាល​ប្រាក់​ បំណុល​​ដែល​ចេះ​តែ​រីក​​រាល​ដាល​នោះ​​ឡើយ។

ប៉ុន្តែ​​​​កំណែ​ទម្រង់​​ត្រូវ​ការ​ជា​ចាំ​បាច់​​នូវ​ ការ​គាំទ្រ​ជា​ខ្លាំង​​ពី​ប្រទេស​អាល្លឺ​​ម៉ង់ និង​បណ្តា​ប្រទេស​​ក្នុង​សហភាព​​អឺរ៉ុប ហើយ​បាន​​លើក​ឡើង​​ដោយ​​ប្រុង​ប្រយ័ត្ន​លើ​​ភាព​សុទិដ្ឋិ​​និយម​ថា សេដ្ឋ​កិច្ច​​ពិភព​លោក​នឹង​​រីក​ចម្រើន​ទៅ​​មុខ​ក្នុង​ឆ្នាំ​នេះ។ ធនា​គារ​ពិភព​លោក​​កាល​ពី​សប្តាហ៍​មុន​​បាន​​​​​ដំណើរ​ការ​​សម្រប​សម្រួល​​​ ក្នុង​ការ​ជ្រើស​រើស​​​ប្រធាន​ធនា​គារ​​ពិភព​លោក​បន្ត​វេន​ពី​​លោក Zoellick ដែល​ត្រូវ​ផ្លាស់​ប្តូរ​​នា​ខែ​មិថុនា ។ បេក្ខ​ភាព​ទាំង​​អស់​មក​ពី​​បណ្តាល​​ប្រទេស​​នានា​​ចំនួន​១៨៧​នាក់។ ចំណែក​រដ្ឋា​​ភិបាល​របស់​លោក​​អូបាម៉ា ក៏​បាន​និយាយ​ថា ខ្លួន​នឹង​បើក​​ទូលាយ​សម្រាប់​​ដំណើរ​ការ​​ប្រកួត​ប្រជែង ។
លោក Zoellick បាន​កត់​សម្គាល់​ថា ទោះ​ជា​យ៉ាង​ណា សហ​រដ្ឋ​អាមេ​រិក​មិន​បាន​គ្រប់​គ្រង​តំណែង​កំពូល​នៅ​អង្គ​ការ​សហ​ប្រជា​ ជាតិ​ឡើយ ​ដូច​ជា​អង្គ​ការ​ពាណិជ្ជ​កម្ម​ពិភព​លោក ធនា​គារ​អភិ​វឌ្ឍន៍​តំបន់ ឬ​មូល​និធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ​​ជា​ដើម ។

​លោក​​ចង់​ឱ្យ​​សហ​​រដ្ឋ​អាមេ​រិក​​ដឹង​ពី​អារម្មណ៍​​ នៃ​ការ​ទទួល​​ខុស​ត្រូវ​​លើ​ប្រព័ន្ធ​​អន្តរ​​ជាតិ ។ ហេតុ​នេះ​​ដើម្បី​ឱ្យ​ដឹង​ពី​​អារម្មណ៍​​បែប​នោះ ពេល​ដែល​អ្នក​​សម្រេច​ជ្រើស​រើស​​យក​បេក្ខ​ភាព​សហ​រដ្ឋ​​អាមេ​រិក ​លោក​គិត​​ថា វា​ក៏​ជា​ផល​ល្អ​​សម្រាប់​សហ​​រដ្ឋ​អាមេ​រិក និង​ធនា​គារ​​ដូច​គ្នា ។ សរុប​មក មនុស្ស​៣​នាក់​​ដែល​ទទួល​បាន​​ការ​ចាប់​អារម្មណ៍​​ខ្លាំង​បំផុត​​សម្រាប់​ បន្ត​វេន​​ប្រធាន​​ធនា​គារ​ពិភព​​លោក គឺ​លោក​ស្រី​រដ្ឋ​​មន្ត្រី​ការ​បរ​ទេស​​ហ៊ីល​ឡារី គ្លីន​តុន អតីត​ទីប្រឹក្សា​​សេដ្ឋ​កិច្ច​សេត​​វិមាន និង​អតីត​ទេសា​​ភិបាល​រង​ធនា​​គារ​ជាតិ​​អាមេ​រិក Lawrence summer។ តែក្រសួង​​ការ​បរ​ទេស​បាន​​ចេញ​សេចក្តី​ប្រកាស​​ថា លោក​ស្រី​គ្លីន​តុន នឹង​​មិន​ចូល​​កាន់​តំណែង​​នោះ​ឡើយ ។

លោក Zoellick និយាយ​ថា កញ្ចប់​ជំនួយ​​​ចុង​ក្រោយ​សម្រាប់​​ប្រទេស​ក្រិក​ក្នុង​​ទឹក​ប្រាក់​ចំនួន​​ ១៣០​ពាន់​លាន​អឺរ៉ូ គឺ​ជា​ព្រំ​ដែន​​ពេល​វេលា​នៃ​ការ​​ទិញ​ចូល ។ វា​ដូច​ជា​​លឿន​ពេក​ដើម្បី​ឱ្យ​ដឹង ដោយ​គ្រាន់​តែ​​ពឹង​ផ្អែក​ទៅ​លើ​ប្រតិ​​​កម្ម​របស់​ប្រទេស​​ក្រិក​ដែល​នឹង​ យក​​មក​​អនុ​វត្ត ។ សហ​ភាព​អឺរ៉ុប​​បាន​ដោះ​ស្រាយ​​ជា​មួយ​ប្រទេស​​ក្រិក​គ្រាន់​តែ​ជា​​ដំណាក់​ កាល​ទី​១ តែ​ដំណាក់​កាល​​សំខាន់​គឺ​ត្រូវ​ពឹង​​ផ្អែក​លើ​ភាព​​ជោគ​ជ័យ​នៃ​ប្រទេស​​ធំ​ ៗ​មួយ​ចំនួន ដូច​ជា​ប្រទេស​អ៊ី​តាលី និង​អេស្ប៉ាញ។ ប៉ុន្តែ​កញ្ចប់​ប្រាក់​​ជំនួយ​មិន​ចាំ​បាច់​​ទេ​សម្រាប់​ប្រទេស​​ទាំង​២​ ឬ​ប្រទេស​ព័រ​ទុយ​​ហ្គាល់។

ស្ថាន​ភាព​នៃ​ប្រទេស​​​នីមួយ​ៗ​គឺ​ខុស​គ្នា ហើយ​អ្នក​នឹង​មាន​​បញ្ហា​ជាប់​ប្រទាក់​​គ្នា​​ចំនួន​៣។ សម្រាប់​បញ្ហា​មួយ​​ចំនួន​គឺ​ទំហំ​នៃ​ប្រាក់​​បំណុល​ជាតិ ហើយ​ខ្លះ​ទៀត​​គឺ​ផល​ប៉ះ​ពាល់​​លើ​វិស័យ​ឧស្សាហ​​កម្ម​ធនា​គារ ​ហើយ​មួយ​ចំនួន​​ទៀត​គឺ​ការ​ប្រកួត​​ប្រជែង​របស់​​ពួក​គេ ។ ​​លោក​បន្ត​ថា ប្រទេស​អេស្ប៉ាញ​ និង​អ៊ី​តាលី​​ទទួល​បាន​​ពេល​វេលា​សម្រាប់​​ការ​ធ្វើ​កំណែ​ទម្រង់ ។ គាត់​នឹង​ធ្វើ​ដំណើរ​​ទៅ​កាន់​ប្រទេស​ចិន​​ដើម្បី​ចេញ​របាយ​​ការណ៍​សេដ្ឋ​ កិច្ច​​ដ៏​ធំ​របស់​ធនា​គារ ​ខណៈ​​ដែល​រដ្ឋា​ភិបាល​​ចិន​បាន​សម្លឹង​​ទុក​ជា​មុន​នូវ​​ឱកាស​សេដ្ឋ​​កិច្ច និង​ការ​ប្រកួត​ប្រជែង​​រហូត​ដល់​ឆ្នាំ​​២០៣០ ។

លោក Zoellick បន្ត​ទៀត​ថា ​កំណើន​សេដ្ឋ​កិច្ច​​ពិភព​លោក​សម្រាប់​​ឆ្នាំ​២០១២ នៅ​តែ​មើល​ឃើញ​នូវ​​ផល​វិជ្ជ​មាន​ដោយ​សារ​​​ស្ថាន​ភាព​សេដ្ឋ​​កិច្ច​ចិន និង​អឺរ៉ុប​ ហើយ​តម្លៃ​​ប្រេង​ឥន្ធនៈ​នៅ​តែ​ប៉ាន់​​ស្មាន​មិន​ត្រូវ ។ ​លោក​ក៏​មាន​ការ​ប្រុង​​ប្រយ័ត្ន​ចំពោះ​សុទិដ្ឋិ​​និយម​លើ​សេដ្ឋ​កិច្ច​​ ពិភព​លោក​ដែរ ។ ការ​ព្យាករ​​របស់​យើង​ថា ការ​កើន​ឡើង​​ប្រហែល​ជា​យឺត​​​បន្តិច​ក្នុង​ឆ្នាំ​នេះ ។ អ្វី​ដែល​​លោក​​ឃើញ គឺ​សេដ្ឋ​កិច្ច​សហ​​រដ្ឋ​អាមេ​រិក​មាន​​កំណើន​​ទៅ​មុខ​​បន្តិច ។ ប្រសិន​បើ​ទ្វីប​អឺរ៉ុប​​នៅ​តែ​បន្ត​ស្ថាន​ភាព​​មាន​ស្ថិរ​ភាព នោះ​វា​ជា​ផ្នែក​មួយ​​ដ៏​សំខាន់។

ប្រទេស​ចិន​មាន​​បញ្ហា​លើ​វិស័យ​​អចលន​ទ្រព្យ ប៉ុន្តែ​តាម​ការ​គិត​ផ្ទាល់​​ខ្លួន​របស់​​លោក​វា​​នឹង​ដំណើរ​​ការ​ទៅ​​មុខ​ យ៉ាង​រលូន។ សំណួរ​ធំ​២​សម្រាប់​​​លោក​គឺ តម្លៃ​ប្រេង ជា​មួយ​ការ​ប្រឈម​មុខ​​គ្រោះ​ថ្នាក់​នៃ​​នយោ​បាយ​ ហើយ​ទ្វីប​អឺរ៉ុប​​កំពុង​ចាប់​ផ្តើម​ដោះ​​ស្រាយ​រឿង​នោះ ។ តម្លៃ​ប្រេង​ឡើង​​ថ្លៃ​បាន​បង្កើត​នូវ​​ការ​សង្ស័យ​ថា IEA ប្រហែល​សុំ​ឱ្យ​​បញ្ចេញ​ប្រេង​ស្តុក​ចូល​ទីផ្សារ តែ​សម្រាប់​សហ​​​​រដ្ឋ​អាមេ​រិក​បាន​​ជំទាស់​ក្នុង​ការ​​បញ្ចេញ​ប្រេង​​ ក្នុង​កិច្ច​ប្រជុំ G20 ក្នុង​ទីក្រុង​ម៉ិច​​​ស៊ិក បើ​ទោះ​ជា​មាន​ភាព​​តាន​តឹង​រវាង​​ទ្វីប​អឺរ៉ុប និង​ប្រទេស​អ៊ី​រ៉ង់​ក៏​ដោយ ៕





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
5,333.504,913.50
1oz ABC Bullion Cast Bar
4,426.804,026.80
100g ABC Bullion Bar
14,205.6012,905.60
1kg ABC Bullion Silver
1,728.401,378.40
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 524
  • Today: 14500
  • Total: 4655774