យោងតាមគេហទំព័រវៀតណាមបាវម័រ ចុះផ្សាយ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១២ថា លោកស្រី ប្រធាន IMF បានអះអាងថា សេដ្ឋកិច្ចពិភពលោក ស្ថិតក្នុងរង្វង់គ្រោះថ្នាក់នៅឡើយ ។
លោកស្រី គ្រីស្ទីន ឡាហ្គាដ (Christine Lagarde) ប្រធានមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បានថ្លែងថា ទោះបី ជាសន្ទស្សន៍បង្ហាញថា សេដ្ឋកិច្ចពិភពលោកកើនឡើង តែស្ថិតក្នុងសភាពគ្រោះថ្នាក់ ឬហៅថា ហានិភ័យនៅ ឡើយទេ ពោលគឺ “ស្ថិតក្នុងរង្វង់គ្រោះ” ។
ការលើកឡើងរបស់លោកស្រី គ្រីស្ទីន យ៉ាងដូច្នេះ ខណៈដែលលោកស្រីបានចូលរួមក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងអំឡុងពេលចូលរួមក្នុងកិច្ចប្រជុំក្រុមជី២០ នៅទីក្រុងម៉ិកស៊ីកូ កាលពីចុងសបា្ដហ៍កន្លងមកនេះ ។
លោកស្រីបានលើកឡើងថា មានមូលហេតុមួយចំនួនដែលធ្វើឱ្យស្ថានភាពនៃ “វិស័យសេដ្ឋកិច្ចនៅទ្រឹង” ក្នុងនោះ មានវិបត្ដិដោយសារបំណុល និងករណីតម្លៃប្រេងកើនឡើងខ្ពស់ ។
លោកស្រី ឡាហ្គាដ បានគូសបញ្ជាក់ថា “កំណើនសេដ្ឋកិច្ចបានកើនឡើងយឺតណាស់ ហើយនេះបង្កផលប៉ះពាល់ទៅ ដល់ទីផ្សារ អត្រាអ្នកគ្មានការងារធ្វើនៅតែកើនឡើង” ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,273.10 | 4,873.10 | |
1oz ABC Bullion Cast Bar | ||
4,382.60 | 4,002.60 | |
100g ABC Bullion Bar | ||
14,051.30 | 12,951.30 | |
1kg ABC Bullion Silver | ||
1,700.30 | 1,350.30 |
Powered by: Ngoc Thanh NTGold
- Online: 484
- Today: 7306
- Total: 4622582