Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

អាយ អឹម អេហ្វ ជំរុញឱ្យ ប្លុកអឺរ៉ុប ត្រួតពិនិត្យលើ វិបត្ដិបំណុល
2012-03-02 10:27:06

វ៉ាស៊ីនតោនៈ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១២ថា មូលនិធិរូបិយវត្ថុអន្ដរជាតិ អាយ អឹម អេហ្វ “IMF ” ជំរុញឱ្យ ប្លុកអឺរ៉ុប ធ្វើការត្រួតពិនិត្យ បានល្អិតល្អន់ទៅលើវិបត្ដិបំណុល ។

មូលនិធិខាងលើបានលើកឡើង នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា បណ្ដាប្រទេសនៅប្លុកអឺរ៉ុប គួរតែធ្វើមួយជំហានម្ដងៗ ដើម្បីពិនិត្យទៅលើវិបត្ដិបំណុល ទាំងឡាយ ខណៈដែលសេដ្ឋកិច្ចសកល កំពុងបន្ដការគំរាមកំហែងស្ទើរ គ្រប់តំបន់នោះ ។

អាយ អឹម អេហ្វ បានលើកឡើងនៅក្នុងលិខិតការងារមួយ ពាក់ព័ន្ធនឹងសេដ្ឋកិច្ចសកល ខណៈចូលរួមក្នុងកិច្ចប្រជុំ ជាមួយក្រុមជី២០ កាលចុងសបា្ដហ៍មុនថា “ប្លុកអឺរ៉ុប ត្រូវតែធ្វើការវាស់វែង ឱ្យបានហ្មត់ចត់ទៅលើអ្វីដែលពាក់ព័ន្ធ នឹងបញ្ហាបំណុល ដើម្បីឱ្យការដោះស្រាយទទួលបានជោគជ័យ” ។

មិនតែប៉ុណ្ណោះ អាយ អឹម អេហ្វ និងធនាគារកណ្ដាលអឺរ៉ុប ក៏មានផែនការ ក្នុងការកាត់បន្ថយអត្រាការប្រាក់របស់ខ្លួនដែរ ដើម្បីឱ្យវិបត្ដិដែលកើតឡើងនេះ ធូរស្រាលឡើងវិញ ។

នៅក្នុងលិខិតចេញដោយ អាយ អឹម អេហ្វ ក៏បានសង្កត់ធ្ងន់ថា “ធនាគារកណ្ដាលអឺរ៉ុប គួរតែយកចិត្ដទុកដាក់ លើគោលការណ៍រូបិយប័ណ្ណ ក្នុងនោះរាប់បញ្ចូលទាំង អត្រាតម្លៃឱ្យនៅថេរផងដែរ” ។

Photo by DAP-News





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
5,333.504,913.50
1oz ABC Bullion Cast Bar
4,426.804,026.80
100g ABC Bullion Bar
14,205.6012,905.60
1kg ABC Bullion Silver
1,728.401,378.40
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 395
  • Today: 13061
  • Total: 4654335