Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

វិភាគៈ បញ្ហានៅអឺរ៉ុប នៅទ្រឹង តែសហគមន៍ អឺរ៉ុបថា នឹងប្រសើរឡើង
2012-03-05 09:00:30

គេបានមើលឃើញ យ៉ាងច្បាស់ថា បញ្ហានៅអឺរ៉ុប នៅតែជាចំណុចក្ដៅមួយ ដែលក្រុមអ្នកវិភាគទាំងឡាយ កំពុងបន្ដ តាមដាន និងធ្វើការវែកញែក ថាតើនឹងមាននិន្នាការ បែបណាបន្ដទៀត នាពេលអនាគត ។

ជាក់ស្ដែង នៅក្នុងកិច្ច ប្រជុំកំពូលសហគមន៍អឺរ៉ុប នៅចុងសបា្ដហ៍នេះ ក្រុមអ្នកចូលរួមទាំងឡាយ រំពឹងយ៉ាងមុតមាំថា នឹងកើនឡើងវិញ ពោលបញ្ហាទាំងឡាយ នឹងដោះស្រាយបានប្រសើរ និងមានភាពរលូនទៅមុខ ជាបន្ដបន្ទាប់ តែអ្វីដែលគេបានឃើញនោះ ធាតុពិតនៃចំណោទបញ្ហា នៅអឺរ៉ុប ហាក់បីដូចជា នៅប្រឈមមុខនឹងរឿងរាវ ជាច្រើននៅឡើយទេ ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល សហគមន៍អឺរ៉ុប នៅប្រ៊ូសស៊ែល នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១២ ក្រុមអ្នកចូលរួម ទាំងឡាយ មានជំនឿយ៉ាងមុតមាំ នឹងរួមគ្នាបង្កើន សន្ទុះសេដ្ឋកិច្ចនៅអឺរ៉ុប និងជ្រោមជ្រែងគ្នា ក្នុងការដោះស្រាយ វិបត្ដិ ដែលកំពុងជាប់ គាំងតាំងពីប្រទេសក្រិច មានបញ្ហាដោយបំណុល មកដល់បច្ចុប្បន្ននេះ ។

នៅក្នុងកិច្ចប្រជុំកំពូល សហគមន៍អឺរ៉ុប គេឃើញវត្ដមាន លោក ដេវីដ កាម៉េរ៉ូន “David Cameron” នាយករដ្ឋមន្ដ្រី អង់គ្លេស ថ្លែងក្នុងសន្និសីទអំពីបញ្ហា និងការរកដំណោះស្រាយ សម្រាប់ប្លុកអឺរ៉ុបផងដែរ ។

កិច្ចប្រជុំនេះដែរ គេបានដឹងថា មូលនិធិរូបិយវត្ថុអន្ដរជាតិ អាយ អឹម អេហ្វ បានធ្វើការសម្រេចចិត្ដ ផ្ដល់ប្រាក់គាំទ្រ និងសង្គ្រោះ ដល់ប្រទេសក្រិច ចន្លោះពី១៨-២១ពាន់លានអឺរ៉ូ ផងដែរដើម្បីដោះស្រាយ វិបត្ដិបំណុល ហើយការ សម្រេចចិត្ដចុងក្រោយ ក្នុងការផ្ដល់មូលនិធិទាំងនេះ នឹងធ្វើឡើងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១២ ខាងមុខ ។

គួរបញ្ជាក់ជាថ្មីថា មូលនិធិរូបិយវត្ថុអន្ដរជាតិ បានផ្ដល់ទឹកប្រាក់ដល់ក្រិច ជាលើកដំបូង ប្រមាណ ១១០ពាន់លាន អឺរ៉ូ ដែលស្ថិត ក្នុងកញ្ចប់ថវិកា និងដំណាក់កាលទី២ មានទឹកប្រាក់ ១៣០ពាន់លានអឺរ៉ូ ថែមទៀត ដោយប្រាក់ទាំង នេះសុទ្ធតែជាសាច់ប្រាក់ នៅក្នុងកញ្ចប់ទាំងអស់ ឬស្មើនឹង ១៣ពាន់លានអឺរ៉ូ សម្រាប់ប្រទេសក្រិច ។

ដោយឡែក អាយ អឹម អេហ្វ ក៏បានផ្ដ់ល់ថវិកាជាកញ្ចប់ ដល់ប្រទេស អៀឡង់ផងដែរ ដើម្បីទប់ស្កាត់ហានិភ័យ ដែលកើតឡើង ស្រដៀងគ្នានឹងក្រិចដែរ ខណៈដែលអេស្ប៉ាញ ក៏ជួបនឹងវិបត្ដិបន្ទាប់បន្សំផងដែរ នៅក្នុងចំណោម បណ្ដាប្រទេសនៅប្លុកអឺរ៉ុប ។

លោក លូកាស់ ប៉ាប៉ាដេម៉ូស “Lucas Papademos” ក៏បានអំពាវនាវឱ្យបណ្ដាគណបក្ស នយោបាយនៅក្នុងប្រទេស ក្រិចរួមគ្នា ជួយដោះស្រាយ តាមការសម្របសម្រួល ពីសហគមន៍អឺរ៉ុប ។

គួរឱ្យកត់សម្គាល់ឃើញថា នៅមុនកិច្ចប្រជុំកំពូល សហគមន៍អឹរ៉ុបមកដល់ មូលនិធិរូបិយវត្ថុអន្ដរជាតិ ក៏បានជំរុញឱ្យ បណ្ដា ប្រទេសនៅប្លុកអឹរ៉ុប រួមគ្នាដោះស្រាយវិបត្ដិ ដែលកើតឡើងរហូត មកដល់បច្ចុប្បន្ននេះឱ្យ ប្រសើរឡើងវិញ ។

ក្រុមអ្នកវិភាគមួយចំនួន យល់ឃើញថា ទោះបីកិច្ចប្រជុំរំពឹងថា នឹងអាចរួមគ្នាជួយ ដោះស្រាយវិបត្ដិ តែបញ្ហានៅ តែជាចំណោទ មួយដដែលហ្នឹង ព្រោះថា នេះមិនមែនជាបញ្ហាតូចតាចនោះទេ ខណៈដែលកំណើន សេដ្ឋកិច្ចពិភពលោក កើនឡើងយឺតយ៉ាវ នៅឡើយនោះ ហើយបញ្ហានៅប្លុកអឺរ៉ុប ត្រូវបានគេមើលឃើញ យ៉ាងច្បាស់ថា មិនទាន់ដឹងច្បាស់ថា នឹងដោះស្រាយបាន ប្រសើរដូចដើមវិញ នៅពេលណាច្បាស់លាស់នោះដែរ ។

ថ្វីត្បិតតែមានការលើកឡើងនូវបញ្ហា និងដោះស្រាយជាច្រើនអំពីបញ្ហា នៅប្លុកអឺរ៉ុបក៏ពិតមែន តែក្រុមអ្នកចូលរួម ក្នុងកិច្ចប្រជុំ កំពូលទាំងឡាយ នៅតែបន្ដស្វះស្វែងរកដំណោះស្រាយ ដ៏ប្រសើរដើម្បីឈានសម្រេចគោលដៅ នៃការ បញ្ចប់បញ្ហាឱ្យ ទាល់ តែបាន ។

គេបានដឹងមកហើយថា វិបត្ដិដោយសារបំណុល នៅប្លុកអឺរ៉ុប បានកើតឡើងរហូត មកដល់ពេលនេះ ស្ទើរតែ២ឆ្នាំទៅ ហើយ តែក្រុមមេដឹកនាំកំពូលៗ សហគមន៍អឺរុប នៅតែស្វិតស្វាញ និងជំនះលើការដោះស្រាយ តាមជំហានៗ ដោយមានការឯកភាពគ្នា ។

ក្រៅពីរឿងដោះស្រាយបញ្ហា ក្រុមអ្នកចូលរួមទាំងឡាយ ក៏បានគាំទ្រ និងឯកភាពគ្នា លើការជ្រើសតាំងលោក ហេ មិន វ៉ាន រ៉ូមផូយ “Herman Van Rompuy” ធ្វើជាប្រធានក្រុមប្រឹក្សាសហគមន៍អឺរ៉ុប ដោយមានអាណត្ដិ២ឆ្នាំ កន្លះ សម្រាប់ដឹកនាំកិច្ចប្រជុំ និងសម្របសម្រួល ក្នុងសមាជិកភាព នៃសហគមន៍អឺរ៉ុប ។

បន្ទាប់ពីកិច្ចប្រជុំ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១២ លោក ហ្សូស ម៉ាណែល បារ៉ូហ្សូ “Jose Manuel Barroso” ប្រធានគណៈ កម្មាធិការ សហគមន៍អឺរ៉ុបបានថ្លែងថា នេះជាពេលវេលាសម្រាប់ សហគមន៍អឺរ៉ុប ដោយជំរុញចាប់ពី “ពេលមានវិបត្ដិនេះ” ។

លោក បារ៉ូហ្សូ បានថ្លែងទៀតថា ជាសញ្ញាមួយ“កើនឡើង” ។ ពោលគឺ អឹរ៉ុប ទទួលបានផលសម្រេចតាមរយៈការ គ្រប់គ្រង ដែលញាំងឱ្យសេដ្ឋកិច្ច ប្រសើរឡើង ទីផ្សារមានស្ថិរភាព រួមទាំងប្រព័ន្ធធនាគារ ពង្រឹងប្រព័ន្ធហិរញ្ញវត្ថុ នៅក្នុងប្រទេសក្រិច ។

លោក បារ៉ូហ្សូ សង្កត់ធ្ងន់ថា អ្វីដែលយើងបានឃើញនោះ គឹវាចេះតែមានសន្ទុះកើនឡើងវិញហើយ ។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១២ មានប្រទេសចំនួន៨ ក្នុងចំណោមប្រទេស នៅប្លុកអឺរ៉ុបចំនួន ២៧ប្រទេស បានប្រើ ប្រាស់រូបិយប័ណ្ណ អឺរ៉ូ ។

នៅក្នុងកិច្ចប្រជុំកំពូល ដែលក្រុមអ្នកចូលរួម ទាំងឡាយរួមគ្នាពិភាក្សា អំពីបញ្ហាអឺរ៉ុបនោះ ការជ្រើសរើសប្រធាន ក្រុមប្រឹក្សា សហគមន៍អឺរ៉ុប ក៏កើតឡើងព្រមគ្នាដែរ ហើយក្រុមអ្នកជំនាញការជាច្រើន បានរំពឹងថា លោក វ៉ាន នឹង អាចផ្ដល់ទំនុកចិត្ដ ដើម្បីឈានសម្រេច សម្រាប់ការជួយ សង្គ្រោះវិបត្ដិទាំងនេះ បាន ដោយរួមសហការគ្នា យ៉ាងជិតស្និទ្ធ ជាមួយលោក បារ៉ូហ្សូ ។

ឆ្លាតក្នុងឱកាសនោះដែរ លោកប្រធានក្រុមប្រឹក្សាថ្មី បានគូសបញ្ជាក់ថា នេះជាការជ្រើសអាទិភាពលើកដំបូង ដែលផ្ដល់ តំណែងនេះដល់រូបលោក ដើម្បីផ្ដល់ទំនុកចិត្ដ លើវិស័យសេដ្ឋកិច្ច ហើយវាជាកិច្ចការងារមួយ ដែលជាវិថីមួយ “ក្នុងការគ្រប់ គ្រងមាគ៌ាដ៏ត្រឹមត្រូវ” ។

លោក បានបន្ថែមថា អឺរ៉ូ និង អ៊ីយ៉ូ គឺ “ជាគម្រោងដែលមិន អាចដើរថយក្រោយ បានឡើយ” ពោលគឺប្រសើរឡើង និងឆ្ពោះទៅ មុខជានិច្ច ៕





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
5,333.504,913.50
1oz ABC Bullion Cast Bar
4,426.804,026.80
100g ABC Bullion Bar
14,205.6012,905.60
1kg ABC Bullion Silver
1,728.401,378.40
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 560
  • Today: 5635
  • Total: 4646909