ប៉េកាំង៖ រដ្ឋាភិបាលចិន បានអំពាវឲ្យសហរដ្ឋអាមេរិក ត្រូវតែគិតគូរ ពីអត្ថប្រយោជន៍របស់ខ្លួន ឱ្យបានច្បាស់ នៅក្នុងអាស៊ី ប៉ាស៊ីហ្វិក ខណៈដែលរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន កំពុងតែស្វះស្វែង រកការបង្កើនឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់នេះ។
យោងតាមព័ត៌មាន ពីគេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃអង្គារ ទី០៦ ខែមីនា ឆ្នាំ ២០១២ នេះថា ជម្លោះដែនដីរវាងប្រទេសចិន ជាមួយនឹងបណ្តាប្រទេស ជាច្រើនផ្សេងទៀតរួមមាន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន និង វៀតណាជាដើម បានបង្ក ឲ្យមានភាពតានតឹងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបណ្តាប្រទេសជិតខាងទំាងនោះ បានចោទ រដ្ឋាភិបាលទីក្រុងប៉េកាំងថា កំពុងតែមានកាយវិការ ឈ្លានពានពួកគេ។
រដ្ឋមន្រ្តីក្រសួងកាបរទេសចិន លោក យ៉ាង ជាឈី បានថ្លែងប្រាប់ ទៅកាន់សន្និសីទសារព័ត៌មាន ក្នុងកម្មវិធីបូកសរុបការងារសភាប្រចាំឆ្នាំថា “យើងត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការងារ ជាមួយអាមេរិក និង បណ្តាប្រទេសដទៃទៀត ក្នុងតំបន់ ដើម្បីធ្វើឲ្យអាស៊ីប៉ាស៊ីហ្វិក ទទួលបានស្ថិរភាព និង ការអភិវឌ្ឍន៍ កាន់តែល្អប្រសើរថែមទៀត។ ស្របពេលគ្នានោះដែរ យើង សង្ឃឹមថា អាមេរិកនឹងយល់ ពីការព្រួយបារម្ភ និងអត្ថប្រយោជន៍ស្នូល របស់ចិនផងដែរ”។
គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានដាក់ចេញ នូវគោលនយោបាយ និងយុទ្ធសាស្រ្តការពារ ជាតិថ្មីមួយ កាលពីខែមករា ឆ្នាំ២០១២ ក្នុងគោលបំណងទប់ទល់ នឹងការកើនឡើង នូវអំណាចរបស់ចិន ហើយការដាក់ចេញ នូវយុទ្ធសាស្រ្ត ការពារជាតិរបស់អាមេរិក ទទួលបានការរិះគន់ យ៉ាងចាស់ដៃ ពីរដ្ឋាភិបាលទីក្រុងប៉េកាំង បើទោះបីទីក្រុងវ៉ាស៊ីន តោន លើកឡើងថា វាមិនមាន ការគំរាមកំហែងអ្វីទាំងអស់ ដល់ប្រទេសណាទេក៏ដោយ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,333.50 | 4,913.50 | |
1oz ABC Bullion Cast Bar | ||
4,426.80 | 4,026.80 | |
100g ABC Bullion Bar | ||
14,205.60 | 12,905.60 | |
1kg ABC Bullion Silver | ||
1,728.40 | 1,378.40 |
Powered by: Ngoc Thanh NTGold
- Online: 575
- Today: 6722
- Total: 4647996