យ៉ាងហ្គនៈ យោងតាម ទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅរាត្រីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១២ថា សហភាពមីយ៉ាន់ម៉ា បាននាំចេញឧស្ម័នធម្មជាតិ កើនឡើងទឹកប្រាក់ជាង ៤០០លានដុល្លារសហរដ្ឋអាមរិក ក្នុងឆ្នាំ ២០១១-២០១២ ។
របាយការណ៍ក្នុងស្រុកបានឱ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បានប៉ាន់ប្រមាណទំហំនៃការនាំចេញឧស្ម័នធម្មជាតិ គិតជា ទឹកប្រាក់ស្មើនឹង២,៩៤៧ពាន់លានដុល្លារ នៅក្នុងអំឡុងពេល១១ខែ គិតចាប់ពីឆ្នាំ២០១១-២០១២ តួលេខនេះបាន កើនឡើង៤២៤,៧៧លានដុល្លារ ធៀបនឹងឆ្នាំ២០១០-២០១១ មានត្រឹមតែ២,៥២២ ពាន់លានប៉ុណ្ណោះ ។
សារព័ត៌មាន “Flower News”បានឱ្យដឹងថា ការនាំចេញឧស្ម័នធម្មជាតិ ទទួលបានប្រាក់ចំណូលថេរ ចំនួន ២,៩២៦ ពាន់លានដុល្លារ គិតក្នុងឆ្នាំ២០០៩-២០១០ កើនឡើងធៀបនឹងឆ្នាំ២០០៨-២០០៩ មានត្រឹមតែ ២,៣៨៤ពាន់លានដុល្លារ ។
តួលេខបានបង្ហាញឱ្យឃើញថា ការវិនិយោគទុនបរទេសនៅក្នុងប្រទេសមីយ៉ាន់ម៉ា លើវិស័យប្រេង និងឧស្ម័ន គិតជា ទឹកប្រាក់កើនឡើងដល់១៣,៨១៥ពាន់លានដុល្លារ ដែលមានគម្រោងការរហូតដល់១០៤គម្រោង គិតចាប់ពីចុងខែ វិច្ឆិកា ឆ្នាំ២០១១ ។
តួលេខផ្សេងមួយទៀតបានបង្ហាញឱ្យដឹងដែរថា នៅក្នុងឆ្នាំ២០០៩-២០១០ ផលិតកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ា កើនឡើងយឺតបន្ដុិច ។ ក្នុងនោះប្រទេសនេះបានផលិតប្រេងបានជិត៧លានបារ៉ែល ស្មើនឹងជាង៤០០ ពាន់លាន គូប- ហ្វីត ស្មើនឹង១១,៣២ពាន់លានម៉ែត្រគូប នៃឧស្ម័ន៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,239.80 | 4,839.80 | |
1oz ABC Bullion Cast Bar | ||
4,355.80 | 3,975.80 | |
100g ABC Bullion Bar | ||
13,959.20 | 12,859.20 | |
1kg ABC Bullion Silver | ||
1,695.60 | 1,345.60 |
Powered by: Ngoc Thanh NTGold
- Online: 548
- Today: 3022
- Total: 4618298