ទីក្រុងដ៏ៈ យោងតាមទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១២ថា តម្លៃប្រេងនៅ អង់គ្លេស កើនឡើងខ្ពស់ ។
យោងតាមតួលេខផ្លូវការមួយ បង្ហាញឱ្យដឹងនៅ ថ្ងៃអង្គារ៍ម្សិញនេះថា តម្លៃប្រេងនៅក្នុង ប្រទេសអង់គ្លេស បានកើន ឡើងខ្ពស់ ក្នុងកំណត់ត្រាកាលពីថ្ងៃចន្ទ ។
នាយកដ្ឋានថាមពល និងបម្រែបម្រួលអាកាសធាតុ អង់គ្លេស ហៅកាត់ “DECC” បានឱ្យដឹងថា តម្លៃប្រេងសាំង គិតជាមធ្យមនៅក្នុង ប្រទេសអង់គ្លេស កើនឡើងក្នុង១លីត្រ ១៣៧,៣ផោន តម្លៃគិតក្នុងថ្ងៃចន្ទ និងកើនឡើងខ្ពស់ ១,១ផោន កាលពីសបា្ដហ៍មុន ។
ការកើនឡើងនេះ គឺចាប់ផ្ដើមកើនឡើងខ្ពស់ គិតចាប់ពីពេលមុន ដោយតម្លៃក្នុងមួយលីត្រ ស្មើនឹង១៣៧,០៥ផោន នៅក្នុង ខែឧសភា ឆ្នាំ២០១១ ។ ក្រោយមកបានធ្លាក់ចុះ ដោយ១លីត្រ ស្មើនឹង១៣២,២៥ផោន តែឈានចូលមក ដល់ដើមឆ្នាំនេះ តម្លៃប្រេងបានកើនឡើង ខ្ពស់ក្នុង១លីត្រ ស្មើនឹង១៣៧,៤៤ផោន តួលេខនៅ ថ្ងៃទី០២ ខែមីនា ឆ្នាំ ២០១២ ។
ទន្ទឹមនឹងនេះដែរ តួលេខរដ្ឋាភិបាល ក៏បានបង្ហាញឱ្យដឹងដែរថា តម្លៃប្រេងម៉ាសូត គិតជាមធ្យម កើនឡើងក្នុង១លីត្រ ស្មើនឹង១៤៤,៧ផោន កើនឡើង០,៨ផោន ធៀបនឹងកំណត់ត្រា កើនឡើងខ្ពស់ កាលពីសបា្ដហ៍មុន ។
ក្រុមអ្នកវិភាគក្នុងស្រុកបានឱ្យដឹងថា តម្លៃប្រេងម៉ាសូតកើនឡើង ដោយសារមានរោងចក្រ ចំរាញ់ប្រេង ដោយពួក គេពុំមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់នៅក្នុងប្លុកអឺរ៉ុប ហើយក្រុមអ្នកបង្កើតច្បាប់ នៃទីផ្សារហ៊ុនបានតំឡើង តម្លៃលើទីផ្សារ ។
ដោយឡែក តម្លៃប្រេងឆៅនៅលើទីផ្សារ អន្ដរជាតិក៏មានតម្លៃកើនឡើងខ្ពស់ដែរ ។
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,333.50 | 4,913.50 | |
1oz ABC Bullion Cast Bar | ||
4,426.80 | 4,026.80 | |
100g ABC Bullion Bar | ||
14,205.60 | 12,905.60 | |
1kg ABC Bullion Silver | ||
1,728.40 | 1,378.40 |
Powered by: Ngoc Thanh NTGold
- Online: 531
- Today: 934
- Total: 4657963