RIO DE JANEIRO: ផលិតផលក្នុងស្រុកសរុប របស់ប្រទេសប្រេស្ស៊ីល មានតម្លៃជាទឹកប្រាក់ រហូតដល់ ២,៣៦៧កោដលានដុល្លារអាមេរិក ក្នុងឆ្នាំ២០១១ ដែលមាន ការកើនឡើង រហូតដល់២,៧ភាគរយ បើប្រៀប ធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១០ ។ នេះបើយោងតាមការលើកឡើង របស់មន្ត្រីភ្នាក់ងារស្ថិតិ IBGE បានឲ្យដឹងកាលពីថ្ងៃអង្គារ៍ ទី៦ ខែមីនា ឆ្នាំ២០១២ កន្លងទៅនេះ ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី៨ ខែមីនា ឆ្នាំ២០១២ នេះបានឲ្យដឹង ដោយយោងតាម ភា្នក់ងារស្ថិតិ IBGE បានបង្ហាញថា ក្នុងចំណោមផ្នែក ទាំងអស់ វិស័យកសិកម្មដែល ជាផ្នែកសំខាន់ជាងគេ ដែលមានការកើនឡើង រហូតដល់៣,៩ភាគរយ ដោយឡែកផ្នែកឧស្សាហកម្ម មានកំណើន ១,៦ភាគរយ ។
ការកើនឡើងផ្នែកកសិកម្ម មូលហេតុដោយសារ កំណើននូវទិន្នផលមួយចំនួន ដូចជា ដំណាំគ្រាប់ធញ្ញជាតិ ដែលមានបរិមាណច្រើន បំផុតរហូតដល់ ១៥៩,៩តោន នៅក្នុងឆ្នាំ២០១១ ។ រដ្ឋាភិបាលប្រេស្ស៊ីល បានបង្ហាញក្តីរំពឹងថា សេដ្ឋកិច្ចក្នុងប្រទេស នឹងមានការកើនឡើងថែមទៀត ក្នុងឆ្នាំ២០១២នេះ ។
ជាមួយគ្នានេះដែរ ផ្នែកសំខាន់មួយទៀត ដែលមានការរីកចម្រើនផងដែរនោះគឺ ផ្នែកសំណង់ ហេដ្ឋារចនា សម្ព័ន្ធ អេឡិចត្រូនិច និងប្រព័ន្ធផ្គត់ផ្គង់ទឹក ។ តាមស្ថិតិក៏បានបង្ហាញផងដែរថា ការប្រើប្រាស់របស់គ្រួសារនីមួយៗ ក្នុងប្រទេស ប្រេស្ស៊ីលមានការកើនឡើង ក្នុងរយៈពេល៨ឆ្នាំ ជាប់គ្នារហូតដល់ឆ្នាំ២០១១ កន្លងទៅនេះ ដោយមានការកើនឡើង ៤,១ភាគរយ ខណៈដែលការចំណាយរបស់រដ្ឋាភិបាល កើនឡើង១,៩ភាគរយ ។
ទោះបីជាយ៉ាងនេះក្តី លោក Roberto Olinto ប្រធានសម្របសម្រួលរបស់ ភ្នាក់ងារ IBGE បានឲ្យដឹងថា ក្នុងចំណោមវិស័យសំខាន់ៗទាំងបី នៃសេដ្ឋកិច្ចរបស់ប្រទេស ប្រេស្ស៊ីល វិស័យឧស្សាហកម្ម ត្រូវទទួលរងនូវឥទ្ធិពល ពីវិបត្តិហិរញ្ញវត្ថុ ពិភពលោកខ្លាំងជាងគេ ដោយសារវិបត្តិនេះ បានកាត់បន្ថយអត្រា តម្រូវការក្នុងស្រុក ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,333.50 | 4,913.50 | |
1oz ABC Bullion Cast Bar | ||
4,426.80 | 4,026.80 | |
100g ABC Bullion Bar | ||
14,205.60 | 12,905.60 | |
1kg ABC Bullion Silver | ||
1,728.40 | 1,378.40 |
Powered by: Ngoc Thanh NTGold
- Online: 556
- Today: 7412
- Total: 4648686