កូឡាឡាំពួរៈ យោងតាមគេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១២ ថា ការនាំចេញរបស់ ប្រទេសម៉ាឡេស៊ី កើនឡើងយឺត នៅក្នុងខែមករា ឆ្នាំ២០១២ ។
ខណៈដែលទីផ្សារដ៏ធំនៅអឹរុប និងចិន ធ្លាក់ចុះ ការនាំចេញផលិតផល របស់ប្រទេសម៉ាឡេស៊ី ក្នុងខែមករា ឆ្នាំ ២០១២ ក៏កើនឡើងយឺតដែរ ដោយទាបជាង ការរំពឹងទុក០,៤ភាគរយ ។
ក្រសួងពាណិជ្ជកម្មម៉ាឡេស៊ី បានឱ្យដឹងថា ការនាំចេញទៅកាន់បរទេស តាមនាវានៅតែរក្សាបាន កំណើនសេដ្ឋកិច្ច សម្រាប់ម៉ាឡេស៊ីដដែល គិតជាទឹកប្រាក់ ស្មើនឹង ៥៥,០៧ពាន់លាន រីងហ្គ្រីត ស្មើនឹង១៨,១ពាន់លានដុល្លារ ក្នុងនោះ បាននាំចេញប្រេង ដែក និងសម្ភារៈផ្គត់ផ្គង់ ជាច្រើនប្រភេទទៀត ។
លោក យ៉េ គីម ឡេង “Yeah Kim Leng” ប្រធានអ្នកសេដ្ឋកិច្ច មកពីក្រុមហ៊ុន ស្រាវជ្រាវផ្នែក ហិរញ្ញវត្ថុមួយ ឈ្មោះថា “RAM Holdings” បានប្រាប់ដល់ទីភ្នាក់ងារ អា អេហ្វ ប៉េ ថាការនាំចេញកើនឡើងយឺត ។ រដ្ឋាភិបាលម៉ាឡេស៊ី ដាក់គោលដៅរបស់ខ្លួន នៅក្នុងឆ្នាំនេះឱ្យកើនឡើង ត្រឹម៤,០-៥,០ភាគរយ ។
លោក យ៉េ បានបញ្ជាក់ថា “យើងរំពឹងថា ការនាំចេញរបស់ម៉ាឡេស៊ី ទោះបីជាការកើនឡើងយឺត គិតចាប់ពីដើម ឆ្នាំរហូតដល់ពាក់កណ្ដាលឆ្នាំនេះ” ។
តួលេខបានបង្ហាញឱ្យដឹងដែរថា ការនាំចេញទៅកាន់ប្រទេសចិន បានថយចុះ ដោយមានត្រឹម តែ១២,២ភាគរយ ខណៈដែលការនាំចេញ ទៅកាន់អឺរ៉ុប ធ្លាក់ចុះ១៤,៥ភាគរយ ។
គួរបញ្ជាក់ដែរថា ប្រទេសម៉ាឡេស៊ី បាននាំចេញផលិតផលរបស់ខ្លួន ទៅកាន់ទីផ្សារជប៉ុន សិង្ហបុរី ចិន រួមទាំងសហ រដ្ឋអាមេរិក គិតនៅក្នុងខែមករា មានបរិមាណច្រើន ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,234.20 | 4,834.20 | |
1oz ABC Bullion Cast Bar | ||
4,351.10 | 3,971.10 | |
100g ABC Bullion Bar | ||
13,944.10 | 12,844.10 | |
1kg ABC Bullion Silver | ||
1,684.50 | 1,334.50 |
Powered by: Ngoc Thanh NTGold
- Online: 530
- Today: 2406
- Total: 4617682