តូក្យូៈ យោងតាម គេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅថ្ងៃទី១២ ខែមីនាឆ្នាំ២០១២ថា នៅក្នុង ខែមករា ឆ្នាំ២០១២កន្លងមកនេះ ការបញ្ជាទិញគ្រឿងម៉ាស៊ីន ពីប្រទេសជប៉ុនបាន កើនឡើងជាង៣ភាគរយ ។
តួលេខមួយចំនួនបានមកពី ខុទ្ទកាល័យជប៉ុនបាន ឱ្យដឹងថា ការបញ្ជាទិញគ្រឿងម៉ាស៊ីនពីជប៉ុន នៅក្នុងខែមករា កើន ឡើង៣,៤ភាគរយ ខណៈដែលសន្ទុះសេដ្ឋកិច្ចនៅក្នុងត្រីមាសទី១ ឆ្នាំនេះ កំពុងកើនឡើង ។
ការបញ្ជាទិញគ្រឿងម៉ាស៊ីនពីប្រទេសជប៉ុន ក្នុងនោះរួមមាន ម៉ាស៊ីននាវា មានប្រមាណ២ភាគរយ និង មាន ម៉ាស៊ីនជាច្រើនប្រភេទទៀត ។
តួលេខបានបង្ហាញឱ្យដឹងទៀតថា ការបញ្ជាទិញម៉ាស៊ីនជាលក្ខណៈឯកជន នៅថេរ គិតជាទឹកប្រាក់ស្មើនឹង ៧៥៧,៨ ពាន់លានយ៉េន ស្មើនឹង៩,២ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងខែមករា ឆ្នាំ២០១២ ។
តាមការរំពឹងទុក ចំពោះការបញ្ជាទិញ គិតក្នុងខែមករា-មីនា ឆ្នាំនេះ នឹងកើនឡើង២,៣ភាគរយ ។
គួរឱ្យកត់សម្គាល់ឃើញថា បន្ទាប់ពីប្រទេសជប៉ុនរងគ្រោះដោយគ្រោះរញ្ជួយដី និងព្យុះស៊ូណាមិកាលពី ឆ្នាំមុន បណ្ដា រោងចក្រ សហគ្រាសភាគច្រើនត្រូវជាប់គាំងដំណើរការផលិតកម្មរបស់ពួកមួយរយៈ និងបង្កផលប៉ះ ពាល់យ៉ាងខ្លាំង ដល់ប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះ ។
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,239.80 | 4,839.80 | |
1oz ABC Bullion Cast Bar | ||
4,355.80 | 3,975.80 | |
100g ABC Bullion Bar | ||
13,959.20 | 12,859.20 | |
1kg ABC Bullion Silver | ||
1,695.60 | 1,345.60 |
Powered by: Ngoc Thanh NTGold
- Online: 560
- Today: 3180
- Total: 4618456