Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

ក្នុងខែមករា ការបញ្ជាទិញ គ្រឿងម៉ាស៊ីន ពីជប៉ុន កើនឡើងជាង ៣ភាគរយ
2012-03-12 10:56:33

 

តូក្យូៈ យោងតាម គេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅថ្ងៃទី១២ ខែមីនាឆ្នាំ២០១២ថា នៅក្នុង ខែមករា ឆ្នាំ២០១២កន្លងមកនេះ ការបញ្ជាទិញគ្រឿងម៉ាស៊ីន ពីប្រទេសជប៉ុនបាន កើនឡើងជាង៣ភាគរយ ។

តួលេខមួយចំនួនបានមកពី ខុទ្ទកាល័យជប៉ុនបាន ឱ្យដឹងថា ការបញ្ជាទិញគ្រឿងម៉ាស៊ីនពីជប៉ុន នៅក្នុងខែមករា កើន ឡើង៣,៤ភាគរយ ខណៈដែលសន្ទុះសេដ្ឋកិច្ចនៅក្នុងត្រីមាសទី១ ឆ្នាំនេះ កំពុងកើនឡើង ។

ការបញ្ជាទិញគ្រឿងម៉ាស៊ីនពីប្រទេសជប៉ុន ក្នុងនោះរួមមាន ម៉ាស៊ីននាវា មានប្រមាណ២ភាគរយ និង មាន ម៉ាស៊ីនជាច្រើនប្រភេទទៀត ។

តួលេខបានបង្ហាញឱ្យដឹងទៀតថា ការបញ្ជាទិញម៉ាស៊ីនជាលក្ខណៈឯកជន នៅថេរ គិតជាទឹកប្រាក់ស្មើនឹង ៧៥៧,៨ ពាន់លានយ៉េន ស្មើនឹង៩,២ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងខែមករា ឆ្នាំ២០១២ ។

តាមការរំពឹងទុក ចំពោះការបញ្ជាទិញ គិតក្នុងខែមករា-មីនា ឆ្នាំនេះ នឹងកើនឡើង២,៣ភាគរយ ។

គួរឱ្យកត់សម្គាល់ឃើញថា បន្ទាប់ពីប្រទេសជប៉ុនរងគ្រោះដោយគ្រោះរញ្ជួយដី និងព្យុះស៊ូណាមិកាលពី ឆ្នាំមុន បណ្ដា រោងចក្រ សហគ្រាសភាគច្រើនត្រូវជាប់គាំងដំណើរការផលិតកម្មរបស់ពួកមួយរយៈ និងបង្កផលប៉ះ ពាល់យ៉ាងខ្លាំង ដល់ប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះ ។





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
5,239.804,839.80
1oz ABC Bullion Cast Bar
4,355.803,975.80
100g ABC Bullion Bar
13,959.2012,859.20
1kg ABC Bullion Silver
1,695.601,345.60
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 513
  • Today: 2753
  • Total: 4618029