វៀតណាមៈ យោងតាមគេហទំព័រ វៀតណាម “បាវម័រ” ចុះផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១២ ថា តម្លៃប្រេង ថាមពលអគ្គិសនី និងឧស្ម័ន កើនឡើងខ្ពស់ ។
ផ្អែកតាមសេចក្ដីប្រកាស ព័ត៌មានមួយបានឱ្យដឹងថា តម្លៃប្រេងបានកើនឡើង ១០ភាគរយ គិតចាប់ពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១២ ។ នេះជាក្ដីបារម្ភមួយដល់ពលរដ្ឋ វៀតណាម ដោយសារតែអត្រា អតិផរណានៅក្នុងប្រទេស វៀតណាម បានកើនឡើងផងដែរ ។
តាមធម្មតា នៅពេលដែលតម្លៃប្រេង កើនឡើង គឺញ៉ាំឱ្យតម្លៃផលិតផលដទៃទៀតៗ ឡើងថ្លៃដូចគ្នាដែរ ក្នុងនោះ រាប់បញ្ចូលទាំងសេវាកម្ម ។ ពលរដ្ឋវៀតណាម ទទួលស្គាល់អំពីឬសគល់ ដែលជាអង្គហេតុ បង្កឱ្យតម្លៃផលិតផល កើនឡើងខ្ពស់ ។
ចំណែកតម្លៃឧស្ម័នវិញ ក៏បានកើនឡើងដែរ ដោយក្នុងមួយធុងចំណុះ ១២គីឡូក្រាម កើនឡើងជិត ១០០ពាន់ដុង ដល់ ៥០០ពាន់ដុង នេះជាតម្លៃមួយខ្ពស់បំផុត ។
ក្រសួងហិរញ្ញវត្ថុវៀតណាម បានឱ្យដឹងថា តម្លៃប្រេងបានកើនឡើង ១០ភាគរយ ជាការពិតណាស់នេះជាតម្លៃមួយ ដែលកើតឡើងខ្ពស់ ហើយតម្លៃក្នុង១លីត្រ នឹងកើនឡើង២១០០ដុង ។
តួលេខបានបង្ហាញឱ្យដឹងថា តម្លៃថាមពលអគ្គិសនី បានកើនឡើង ៥ភាគរយ,តម្លៃប្រេង កើនឡើង១០ភាគរយ និង តម្លៃឧស្ម័ននៅក្នុង ប្រទេសវៀតណាម បានកើនឡើង ២០ភាគរយ ។
គួរបញ្ជាក់ជាថ្មីថា កន្លងមកសារព័ត៌មាន ខាងលើបានចុះផ្សាយថា ការនាំចូលប្រេង នឹងមិនត្រូវគិតពន្ធឡើយ ខណៈ ដែលតម្លៃប្រេងនៅក្នុង ប្រទេសវៀតណាម នៅបន្ដកើនឡើង ជារៀងរាល់ថ្ងៃយ៉ាងនេះ ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,239.80 | 4,839.80 | |
1oz ABC Bullion Cast Bar | ||
4,355.80 | 3,975.80 | |
100g ABC Bullion Bar | ||
13,959.20 | 12,859.20 | |
1kg ABC Bullion Silver | ||
1,695.60 | 1,345.60 |
Powered by: Ngoc Thanh NTGold
- Online: 515
- Today: 2827
- Total: 4618103