Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

ផលិតផល ឧស្សាហកម្ម អង់គ្លេស ធ្លាក់ចុះរហូតដល់ ៣,៨ភាគរយ ក្នុងខែមករា
2012-03-12 11:01:42

 

LONDON : ផលិតផលឧស្សាហកម្ម របស់ចក្រភពអង់គ្លេស មានការធ្លាក់ចុះរហូតដល់ ៣,៨ភាគរយ ក្នុងខែមករា ឆ្នាំ២០១២ កន្លងទៅនេះ ដែលនេះជាការ ធ្លាក់ចុះ មួយដែលមានលក្ខណៈ បន្តបន្ទាប់គ្នាក្នុងរយៈពេលប៉ុន្មាន ឆ្នាំកន្លងទៅនេះ។ នេះបើយោងតាម ការលើកឡើងរបស់មន្ត្រី ទទួលបន្ទុកផ្នែកស្ថិតិជាតិ បានឲ្យដឹង កាលពីថ្ងៃសុក្រ ទី៩ ខែមករា ឆ្នាំ២០១២ កន្លងទៅនេះ ។

យោងតាមទីភ្នាក់ងារសារ ព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១២ នេះ បានឲ្យដឹងដោយយោង តាមតួលេខចេញពី ស្ថិតិជាតិប្រចាំចក្រភពអង់គ្លេស ថា ផលិតផលផ្នែកធនធានរ៉ែ និងថាមពលត្រូវធ្លាក់ចុះ រហូតដល់ ២១,៣ភាគរយក ខណៈដែលផ្នែកនីមួយ ត្រូវធ្លាក់ចុះ៩,៣ភាគរយ ។

ទោះបីជាយ៉ាងនេះ ក្តីផ្នែកគ្រប់គ្រងធនធានទឹក និងកាកសំណល់ បែរជាមានការកើនឡើង ០,៥ភាគរយ។ ជាមួយគ្នានេះដែរ វិស័យឧស្សាហកម្ម ក្នុងចក្រភពអង់គ្លេសអាចមានការកើនឡើង តិចតួច ដោយសារផលិតផល ផ្នែកគ្រឿងយន្តដឹកជញ្ជូន មានការកើនឡើង រហូតដល់ ៦,៧ភាគរយ ៕





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
5,239.804,839.80
1oz ABC Bullion Cast Bar
4,355.803,975.80
100g ABC Bullion Bar
13,959.2012,859.20
1kg ABC Bullion Silver
1,695.601,345.60
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 516
  • Today: 2775
  • Total: 4618051