ម្ចាស់រថយន្តដដែលបានបន្តថា តម្លៃបង់ពន្ធសម្រាប់រថយន្តប្រភេទភីគអាប់ បានកើនឡើងយ៉ាងខ្លាំង ១គុណនឹង១០ បើធៀបនឹងការបង់ពន្ធកាលពីឆ្នាំ២០១១ ដែលប្រភេទរថយន្តនេះត្រូវបានគេចាត់ទុក ជារថយន្តសម្រាប់ដឹកទំនិញ ដែលប្រើឲ្យវិស័យកសិកម្ម តែសម្រាប់ឆ្នាំនេះ បែរជាបង្វែរជាប្រភេទរថយន្ត ទេសចរណ៍ទៅវិញ។
ម្ចាស់រថយន្តដដែលលើកឡើងថា “ការកំណត់ពន្ធនេះពិតជាកើនឡើងខ្លាំងពេកហើយសម្រាប់ប្រភេទ រថយន្តប្រភេទភីគអាប់ដែលបម្រើវិស័យកសិកម្មដូចរបស់ខ្ញុំ ។ ខ្ញុំមិនពេញចិត្តនឹងការកំណត់នេះទេ”។
យ៉ាងណាក៏ដោយ លោក ឱម ចន ប្រធាននាយកដ្ឋានពន្ធនៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឲ្យដឹងថា ការអនុវត្តប្រមូលពន្ធនេះ គឺអនុវត្តតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនឹងហិរញ្ញវត្ថុ ដែលចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១២នេះ។
លោកថា ប្រកាសបានបញ្ជាក់ច្បាស់ហើយថា រថយន្តដឹកទំនិញធុនតូច (PICK UP) ដែលមានទ្វារ ៤ ដែលមានអាយុកាលផលិតគិតពីឆ្នាំផលិតដល់០៧ឆ្នាំ ចាត់ទុកជារថយន្តទេសចរណ៍ និងត្រូវបង់ពន្ធតាមទំហំស៊ីឡាំង។ តែបើរយថន្តនោះមានអាយុកាលគិតពីឆ្នាំផលិតលើសពី០៧ឆ្នាំនឹងត្រូវបង់ពន្ធតាមទំងន់ផ្ទុកទំនិញ។
យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រថយន្តទេសចរណ៍ដែលមានទំហំស៊ីឡាំងលើសពី២.៩ដល់៤.០លីត្រ គិតពីឆ្នាំផលិតដល់៥ឆ្នាំ ត្រូវបង់ពន្ធ១.៦០០.០០០រៀល ហើយបើគិតពីឆ្នាំ ផលិតលើសពី៥ឆ្នាំត្រូវបង់ពន្ធ១.២០០.០០០រៀល៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,333.50 | 4,913.50 | |
1oz ABC Bullion Cast Bar | ||
4,426.80 | 4,026.80 | |
100g ABC Bullion Bar | ||
14,205.60 | 12,905.60 | |
1kg ABC Bullion Silver | ||
1,728.40 | 1,378.40 |
Powered by: Ngoc Thanh NTGold
- Online: 420
- Today: 13030
- Total: 4654304