សាំងហ្គាពួរៈ យាងតាមគេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១២ថា តម្លៃប្រេងកើនឡើង នៅលើទីផ្សារអាស៊ី ។
ក្រុមអ្នកវិភាគបានលើកឡើងថា នៅថ្ងៃព្រហស្បតិ៍នេះ តម្លៃប្រេងនៅលើ ទីផ្សារអាស៊ី កើនឡើងខ្ជោល នេះជាក្ដី កង្វល់មួយសម្រាប់ ក្រុមអ្នកវិនិយោគិន ទាំងឡាយ ដែលពួកគេទទួលការផ្គត់ផ្គង់ ប្រេងប្រែប្រួលដោយ សារតែបណ្ដា ប្រទេសនៅ ឯមជ្ឈិមបូព៌ា និងឃ្លាំងស្ដុកប្រេង នៅអាមេរិក ក៏ត្រូវការច្រើនដែរ ។
ផ្អែកតាមតួលេខប៉ាន់ប្រមាណ តម្លៃប្រេងឆៅនៅក្នុង ខែមេសា នឹងកើនឡើង២៥ភាគរយ ស្មើនឹង១០៥,៦៨ដុល្លារ ក្នុង១បារ៉ែល ខណៈដែលប្រេងចំរាញ់រួច នៅសមុទ្រ ខាងជើង សម្រាប់ខែមេសា នឹងកើនឡើង៨ភាគរយ ស្មើនឹង ១២៤,៨៩ដុល្លារ ក្នុង១បារ៉ែល ។
តួលេខមួយចំនួនបានមកពីក្រសួង ថាមពលសហរដ្ឋអាមេរិក បានបង្ហាញឱ្យដឹង នៅថ្ងៃពុធ ម្សិលមិញនេះថា ស្ដុកប្រេងឆៅបាន កើនឡើងខ្ពស់គិតមកដល់ពេលនេះ មានរយៈពេល៩ខែ មកហើយ បន្ទាប់ពីតប្រេង បានកើនឡើង ២,៥លាន បារ៉ែលកាលពីសបា្ដហ៍មុន ។ ខណៈនោះដែរ សារពើភ័ណ្ឌប្រេងឆៅ ក៏ត្រូវបានគេដឹងថា មានសន្ទុះកើន ឡើងដែលនៅចុង សបា្ដហ៍មុននេះ ។
ក្រុមអ្នកវិភាគបានលើកឡើងថា ទន្ទឹមនឹងមានភាព តានតឹងរវាងអ៊ីរ៉ង់ និងប្រទេសលោកខាងលិច ដែលជាមូល ហេតុចំបងមួយបង្កឱ្យ មានកង្វល់កាន់តែខ្លាំង លើវិស័យ ពាណិជ្ជកម្ម ។
ទីភ្នាក់ងារថាមពលអន្ដរជាតិ “IEA ” បានឱ្យដឹងថា ការនាំចេញរបស់អ៊ីរ៉ង់ ធ្លាក់ចុះប្រមាណ១លាន បារ៉ែលក្នុង១ថ្ងៃ ខណៈដែលតម្រូវការ ពិភពលោកកើនឡើង ពី៨០០,០០០បារ៉ែល ក្នុង១ថ្ងៃ ដល់៨៩,៩លានបារ៉ែល ក្នុង១ថ្ងៃនោះ ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,258.60 | 4,858.60 | |
1oz ABC Bullion Cast Bar | ||
4,370.50 | 3,990.50 | |
100g ABC Bullion Bar | ||
14,012.60 | 12,912.60 | |
1kg ABC Bullion Silver | ||
1,700.90 | 1,350.90 |
Powered by: Ngoc Thanh NTGold
- Online: 480
- Today: 6541
- Total: 4621817