Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

តម្លៃប្រេងកើនឡើង នៅលើទីផ្សារអាស៊ី
2012-03-15 12:28:51

សាំងហ្គាពួរៈ យាងតាមគេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១២ថា តម្លៃប្រេងកើនឡើង នៅលើទីផ្សារអាស៊ី ។

ក្រុមអ្នកវិភាគបានលើកឡើងថា នៅថ្ងៃព្រហស្បតិ៍នេះ តម្លៃប្រេងនៅលើ ទីផ្សារអាស៊ី កើនឡើងខ្ជោល នេះជាក្ដី កង្វល់មួយសម្រាប់ ក្រុមអ្នកវិនិយោគិន ទាំងឡាយ ដែលពួកគេទទួលការផ្គត់ផ្គង់ ប្រេងប្រែប្រួលដោយ សារតែបណ្ដា ប្រទេសនៅ ឯមជ្ឈិមបូព៌ា និងឃ្លាំងស្ដុកប្រេង នៅអាមេរិក ក៏ត្រូវការច្រើនដែរ ។

ផ្អែកតាមតួលេខប៉ាន់ប្រមាណ តម្លៃប្រេងឆៅនៅក្នុង ខែមេសា នឹងកើនឡើង២៥ភាគរយ ស្មើនឹង១០៥,៦៨ដុល្លារ ក្នុង១បារ៉ែល ខណៈដែលប្រេងចំរាញ់រួច នៅសមុទ្រ ខាងជើង សម្រាប់ខែមេសា នឹងកើនឡើង៨ភាគរយ ស្មើនឹង ១២៤,៨៩ដុល្លារ ក្នុង១បារ៉ែល ។

តួលេខមួយចំនួនបានមកពីក្រសួង ថាមពលសហរដ្ឋអាមេរិក បានបង្ហាញឱ្យដឹង នៅថ្ងៃពុធ ម្សិលមិញនេះថា ស្ដុកប្រេងឆៅបាន កើនឡើងខ្ពស់គិតមកដល់ពេលនេះ មានរយៈពេល៩ខែ មកហើយ បន្ទាប់ពីតប្រេង បានកើនឡើង ២,៥លាន បារ៉ែលកាលពីសបា្ដហ៍មុន ។ ខណៈនោះដែរ សារពើភ័ណ្ឌប្រេងឆៅ ក៏ត្រូវបានគេដឹងថា មានសន្ទុះកើន ឡើងដែលនៅចុង សបា្ដហ៍មុននេះ ។

ក្រុមអ្នកវិភាគបានលើកឡើងថា ទន្ទឹមនឹងមានភាព តានតឹងរវាងអ៊‌ីរ៉ង់ និងប្រទេសលោកខាងលិច ដែលជាមូល ហេតុចំបងមួយបង្កឱ្យ មានកង្វល់កាន់តែខ្លាំង លើវិស័យ ពាណិជ្ជកម្ម ។

ទីភ្នាក់ងារថាមពលអន្ដរជាតិ “IEA ” បានឱ្យដឹងថា ការនាំចេញរបស់អ៊‌ីរ៉ង់ ធ្លាក់ចុះប្រមាណ១លាន បារ៉ែលក្នុង១ថ្ងៃ ខណៈដែលតម្រូវការ ពិភពលោកកើនឡើង ពី៨០០,០០០បារ៉ែល ក្នុង១ថ្ងៃ ដល់៨៩,៩លានបារ៉ែល ក្នុង១ថ្ងៃនោះ ៕





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
5,243.304,823.30
1oz ABC Bullion Cast Bar
4,345.403,945.40
100g ABC Bullion Bar
13,936.7012,636.70
1kg ABC Bullion Silver
1,693.701,343.70
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 396
  • Today: 7997
  • Total: 4665026