កាលពីថ្ងៃទី១៤ មីនា ខាងទីភ្នាក់ងារ STANDARD & POOR ព្យាករណ៍ថា អត្រាកំណើនសេដ្ឋកិច្ចចិននិងមានត្រឹម៨,៣%ក្នុងឆ្នាំ២០១២ មកពីភាពមិនច្បាស់លាស់ក្នុងកម្រិតសេដ្ឋកិច្ចពិភពលោក ។ ទីភ្នាក់ងារកត់ត្រានោះគូសបញ្ជាក់ថា អត្រាកំណើនពិតជាមានទាបជាងអត្រាកំណើន៩,២% ដែលកត់សំគាល់ឃើញកាលពីឆ្នាំ២០១១តែនឹងអាចឱ្យចិននៅតែស្ថិតក្នុងចំណោមមហាអំណាចសេដ្ឋកិច្ចពិភពលោក ។
អត្រាកំណើននេះក៏នៅតែខ្ពស់ដែរជាងទិសដៅផ្លូវការត្រឹម៧,៥% កំណត់នាខែនេះក្នុងសម័យប្រជុំប្រចាំឆ្នាំរបស់សភាប្រជាជនជាតិ ចិន។ ផលទុនជាតិសរុបរបស់ចិនមានអត្រាចុះថយកាលពីឆ្នាំទៅមិញ មកពីសេចក្តីត្រូវការក្នុងស្រុកធ្លាក់ចុះ ហើយវិធានការរិតត្បិតទាំងឡាយសម្រាប់ត្រួតពិនិត្យអតិផរណាមានសម្ពាធលើកំណើន ។ កំណើនសេដ្ឋកិច្ចចិនក្នុងឆ្នាំ២០១១មាន៩,២% ទល់នឹង១០,៤%ក្នុងឆ្នាំ២០១០ ។
រដ្ឋាភិបាលចិនត្រូវបង្កើនផងដែរនូវការចំណាយថវិកាហើយកាត់បន្ថយពន្ធ ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុក ។ ក៏ប៉ុន្តែសភាពការណ៍អវិជ្ជមានក្នុងតំបន់អឺរ៉ូនិងនៅមជ្ឈឹមបូព៌ានឹងអាចគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចចិន
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,233.30 | 4,833.30 | |
1oz ABC Bullion Cast Bar | ||
4,350.40 | 3,970.40 | |
100g ABC Bullion Bar | ||
13,941.80 | 12,841.80 | |
1kg ABC Bullion Silver | ||
1,682.50 | 1,332.50 |
Powered by: Ngoc Thanh NTGold
- Online: 440
- Today: 2033
- Total: 4617309