Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

ចុះថយ​8,5%​នៃការ​​នាំចេញ​របស់​កូរ៉េ​ខាងត្បូង​​ទៅសហភាពអឺរ៉ុប​​ក្រោយអនុវត្ត​​តំបន់​ផ្លាស់ប្តូរ​​​សេរី​
2012-03-15 16:09:29

 

ការ​ចូល​​ជាធរ​មាន​នៃ​កិច្ចព្រមព្រៀង​​​​ផ្លាស់​ប្តូរ​​​សេរី​ជាមួយសហភាពអឺរ៉ុប​កាលពីថ្ងៃទី​​​​១ កក្កដា ​​ឆ្នាំទៅ​មិញ​​ ញ៉ាំង​ឱ្យ​មាន​ការ​ចុះថយ​​ជាទូទៅ​មួយ​នៃការ​​នាំចេញ​របស់កូរ៉េ​​ខាងត្បូង​ទៅ​កាន់​សហ​ភាពអឺរ៉ុប​​ដល់​ទៅ​​​៨,៥% ខណៈដែល​​​ការនាំ​ចេញ​ផលិត​​ផល​ទាំង​ឡាយ​​ទាក់​ទិន​នឹង​​ការផ្លាស់​ប្តូរ​​​​សេរី​​នេះ​មាន​​ការកើនឡើង​​ដល់​​​​​១៤,៨% ​​ក្នុង​រយៈ​ពេល​​​៥ខែ​​ដំបូង​​រវាង​ខែ​កក្កដា​​​​​ និង​ខែ​វិច្ឆិកា ​​ឆ្នាំ​​២០១១ ​បើ​ប្រៀបធៀប​​ទៅនឹង​​ដំណាក់​កាល​​ដូចគ្នា​​​នេះ​​នៃឆ្នាំ​​​​២០១០​​។​

របាយការណ៍​​​​​មួយចេញ​ផ្សាយ​​​​កាលពី​ថ្ងៃទី​​​១២ កុម្ភៈ ​​កន្លងមកនេះ ​​​ដោយ​សមាគម​ពាណិជ្ជ​កម្ម​អន្តរជាតិ​​​កូរ៉េ​ខាងត្បូង​​ KITA ជាការ​​​វិភាគ​មួយ​​ពី​​ផល​ប៉ះពាល់​​​ដល់​ការនាំ​ចេញ​​ និងបណ្តា​​មេ​រៀន​​​​​នៃកិច្ច​ព្រមព្រៀង ​​​​ផ្លាស់ប្តូរ​សេរី​​នេះជា​មួយ​​សហភាពអឺរ៉ុប​​​គូស​បញ្ជាក់​​​ថា ​៥ខែ​​​​ដំបូង​ក្រោយ​​​អនុវត្ត​​​កិច្ចព្រមព្រៀង​​​​កំណត់​​ពីការ​ចុះថយ​​​ជា​ទូទៅ​​នៃការ​​នាំចេញ​ផលិត​ផល​កូរ៉េ​​ទៅ​កាន់​​សហ​ភាពអឺរ៉ុប​​ ខណៈ​ដែល​​បណ្តា​ប្រទេស​ប្រកួត​ប្រជែង​ក៏​មានការ​ចុះ​​ថយដែរ ក៏​ប៉ុន្តែ​​ពុំសូវ​​​ខ្លាំង​​​​ពេក ​ដូចជា​ចិន​​​ចុះ​ថយ​​២,៤% ជប៉ុន​​​០,៤% ​។

ចំណែក​​​ការ​​នាំ​ចូល​ពីសហភាពអឺរ៉ុប​​វិញ ក៏​មាន​ការ​​​​ចុះថយ​​​​​ដែរ ។ ក៏ប៉ុន្តែ​​ការវិនិយោគ​​​របស់​បណ្តា​ប្រទេស​នៃសហភាពអឺរ៉ុប​​នៅកូរ៉េ​ខាង​​ត្បូង​មានការកើនឡើង​​​ជាទូទៅ​។ ការ​វិនិយោគ​​នោះ​កាលពី​​ពាក់​កណ្តាល​ទីមួយនៃ​ឆ្នាំ​​២០១១ ​​ឡើង​ដល់​​​២​,០៥ពាន់​លាន​ដុល្លារ​​​ បន្ទាប់មក​ឡើង​ដល់​​២,៩៨​ពាន់​លាន​ដុល្លារ​​នា​ពាក់​កណ្តាល​ទី​​២ នៃ​ឆ្នាំនោះ​ ។ សរុប​ការ​វិនិយោគ​​​នេះមានដល់​​​៥,០៣​ពាន់​លាន​ដុល្លារ​​ក្នុង​​ឆ្នាំ​២០១១ ​​ដែល​កាល​​​ពី​ឆ្នាំ​​២០១០ ​មានត្រឹម​​​​៣,២ពាន់​លាន​ដុល្លារ៕​





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
5,233.104,833.10
1oz ABC Bullion Cast Bar
4,350.203,970.20
100g ABC Bullion Bar
13,941.2012,841.20
1kg ABC Bullion Silver
1,683.201,333.20
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 486
  • Today: 2196
  • Total: 4617472