ញ៉ូវដេលីៈ យោងតាមគេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១២ថា កិច្ចទំនាក់ទំនងពាណិជ្ជកម្មរវាងឥណ្ឌា និងអ៊ីរ៉ង់ “ដំណើរការកាន់តែប្រសើរ” ។
មេដឹកនាំឥណ្ឌាមួយរូប ដែលបានទៅកាន់ប្រទេសអ៊ីរ៉ង់ ដើម្បីបង្កើនកិច្ចសហប្រតិបត្ដិការជាមួយអ៊ីរ៉ង់ ទទួលបានលទ្ធផលជោគជ័យ ពោលគឺមាន “ដំណើរការកាន់តែប្រសើរ” ។
ជុំវិញកិច្ចការទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេស អ៊ីរ៉ង់ និងឥណ្ឌា ត្រូវបានសហរដ្ឋអាមេរិក គំរាម កំហែងម្ដងរួចហើយ ដោយនឹងដាក់ទណ្ឌកម្មលើប្រទេសឥណ្ឌា បើសិនជាប្រទេសឥណ្ឌា នៅបន្ដកិច្ច សហការជាមួយរដ្ឋាភិបាលតេរ៉ង់ ពិសេសការនាំចូលប្រេងពីអ៊ីរ៉ង់។
គួររំលឹកថា កាលពីសបា្ដហ៍មុន គណៈប្រតិភូចំនួន៨០នាក់ បានបើកកិច្ចប្រជុំបណ្ដាប្រទេសនៅឈូង សមុទ្រពែរ ដើម្បី ពិភាក្សាលើបញ្ហាពាណិជ្ជកម្មឥណ្ឌា ដោយឱ្យឥណ្ឌាចូលរួមដេញ ថ្លៃលើការនាំប្រេង ចេញដ៏ធំជាងគេមកពីអ៊ីរ៉ង់។ កិច្ចពិភាក្សាគ្នានេះមានរយៈពេល ០៥ថ្ងៃ ។
លោក រ៉ាហ្វីក អាមីដ “Rafeeque Ahmed” ប្រធានសហព័ន្ធអង្គការនាំចេញដ៏ធំ នៅក្នុងប្រទេសឥណ្ឌា បានលើកឡើងថា តាមរយៈការបំពេញទស្សនកិច្ចរបស់មន្ដ្រីជាន់ខ្ពស់ឥណ្ឌា មន្ដ្រីរូបនោះបានគូសបញ្ជាក់ថា “ការបំពេញទស្សនកិច្ចមានដំណើរការរលូន” ។
លោក អាមីដ បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន អា អេហ្វ ប៉េ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះថា “យើង មានការចាប់អារម្មណ៍តាមរយៈការទិញផលិតផលទាំងឡាយពីអ៊ីរ៉ង់” ។
លោកបានបន្ថែមថា “យើងបានពិភាក្សាគ្នា អំពីកាឡានុវត្ដន៍ភាពលើ ម្ហូបអាហារ ម្ហូបអាហារកែច្នៃ ថ្នាំពេទ្យ យាន យន្ដ និងសម្ភារៈរួមទាំងទំនិញផ្សេងៗ”
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,333.50 | 4,913.50 | |
1oz ABC Bullion Cast Bar | ||
4,426.80 | 4,026.80 | |
100g ABC Bullion Bar | ||
14,205.60 | 12,905.60 | |
1kg ABC Bullion Silver | ||
1,728.40 | 1,378.40 |
Powered by: Ngoc Thanh NTGold
- Online: 415
- Today: 3839
- Total: 4645113