Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

អារ៉ាប់ឌីត សាវអូឌីត សន្យា រក្សា តម្លៃប្រេងឱ្យ នៅថេរនៅលើទីផ្សារ
2012-03-21 08:15:08

សាំងហ្គាពួរៈ យោងតាម គេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១២ថា ប្រទេស អារ៉ាប់ឌីត សាវអូឌីត បានសន្យាថា នឹងរក្សាតម្លៃប្រេង ឱ្យនៅថេរនៅលើទីផ្សារ ។

ប្រទេសអារ៉ាប់ឌីត សាវអូឌីត បានសន្យាថា នឹងធានាតម្លៃប្រេង លើទីផ្សារថេរ ទោះបីជាសហគមន៍ អន្ដរជាតិបានដាក់ ទណ្ឌកម្មលើអ៊‌ីរ៉ង់ ទាក់ទិននឹងបញ្ហា នុយក្លេអ៊ែរក៏ដោយ ។

ទីភ្នាក់ងារព័ត៌មានអារ៉ាប់ “English daily Arab News” បានរាយការណ៍ថា គណៈរដ្ឋមន្ដ្រី អារ៉ាប់ឌីត សាវអូឌីត បានចេញ សេចក្ដីប្រកាសមួយ កាលពីថ្ងៃចន្ទ ម្សិលមិញនេះថា សាវឌីសូមសន្យា “ធានាលើផ្គត់ផ្គង់ប្រេង ដោយចង់ឱ្យតម្លៃ ប្រេងនៅលើ ទីផ្សារនៅថេរ និងជាហេតុផលមួយផង ដែរដើម្បីឱ្យតម្លៃប្រេង ថយចុះបន្ដិចវិញ សម្រួលដល់អ្នកប្រើ ប្រាស់ទាំងឡាយ រួមទាំងបញ្ហាពាក់ព័ន្ធ នឹងរោងចក្រផងដែរ” ។

សារព័ត៌មានខាងលើ បានចុះផ្សាយថា សេចក្ដីប្រកាសព័ត៌មាន ដែលចេញដោយ គណៈរដ្ឋមន្ដ្រី គឺផ្ដើមឡើង បន្ទាប់ពី មានកិច្ចប្រជុំស្ដីអំពីការ ឆ្លុះបញ្ចាំងលទ្ធផលនៃ វេទិកាថាមពលអន្ដរជាតិ កាលពីសបា្ដហ៍មុន ដែលធ្វើឡើង នៅក្នុងប្រទេស គុយវ៉ែតនោះ ។

លោក អាល់លី អាល់-ណៃម៉ី “Ali al-Naimi” រដ្ឋមន្ដ្រីប្រេង អារ៉ាប់ឌីត សាវអូឌីត បានលើកឡើងថា សាវឌី ជាប្រទេសដែល នាំមុខគេ ក្នុងការផលិត ប្រេង ហើយត្រូវតែរក្សា តម្លៃថេរនៅលើទីផ្សារ ។

ដោយឡែក ទីភ្នាក់ងារថាមពល អន្ដរជាតិ “IEA” បានលើកឡើងថា ក្នុងនាម IEA រំពឹងថា ការនាំចេញពីអ៊‌ីរ៉ង់ គឺ បានធ្លាក់ចុះ ប្រមាណ៨០០ពាន់ បារ៉ែលក្នុង១ថ្ងៃ ហើយរហូតដល់ពាក់ កណ្ដាលឆ្នាំនេះនឹង អាចថយចុះ ដល់១លាន បារ៉ែលឯណោះ ៕

Photo by DAP-News





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
5,333.504,913.50
1oz ABC Bullion Cast Bar
4,426.804,026.80
100g ABC Bullion Bar
14,205.6012,905.60
1kg ABC Bullion Silver
1,728.401,378.40
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 422
  • Today: 4908
  • Total: 4646182