ម៉ិកស៊ីកូៈ យោងតាម គេហទំព័រវៀតណាម “បាវម័រ” ចុះផ្សាយនៅ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១២ថា វៀតណាម បាននាំចេញ ផលិតផលរបស់ខ្លួន ទៅកាន់ប្រទេស ម៉ិកស៊ីកូ គិតជាទឹកប្រាក់ ប្រមាណជាង ៩៧លានដុល្លារ ។
របាយការណ៍មួយចេញ ដោយស្ថានទូតវៀតណាម ប្រចាំនៅ ម៉ិកស៊ីកូ ទទួលបន្ទុកផ្នែក ពាណិជ្ចកម្មបាន ឱ្យដឹងថា នៅ ក្នុងខែមករា ឆ្នាំ២០១២ ការនាំចេញផលិតផល ពីវៀតណាម ទៅកាន់ម៉ិកស៊ីកូ គិតជាទឹកប្រាក់ ស្មើនឹង៩៧,៤ លានដុល្លារសហរដ្ឋអាមេរិក តួលេខនេះកើន ឡើង៤១ភាគរយ ។
ទន្ទឹមនឹងនេះដែរ ការនាំចូលពីប្រទេសសេដ្ឋកិច្ច ខ្លាំងលំដាប់លេខ២ នៅអាមេរិកឡាទីន បានថយចុះ២២ភាគរយ ស្មើ នឹងជាង៤លានដុល្លារ សហរដ្ឋអាមេរិក ។
នៅក្នុងឆ្នាំនេះ ក្រសួងពាណិជ្ជកម្ម ម៉ិកស៊ីកូ ក្រុមពាណិជ្ជករ នាំចូល-ចេញទាំងឡាយ បានបង្កើនការ ផ្សព្វផ្សាយ របស់ខ្លួន ហើយរំពឹងថា នឹងវិស័យពាណិជ្ចកម្ម ក្នុងឆ្នាំនេះនឹងមានតុល្យភាព ។
ប្រទេសវៀតណាម បាននាំចេញផលិតផល មួយចំនួនទៅកាន់ ម៉ិកស៊ីកូ ក្នុងនោះមាន អាហារសមុទ្រ ស្បែកជើង សម្លៀកបំពាក់ ម៉ាស៊ីនបោះពុម្ភ ផលិតផលឈើកែច្នៃ និងសម្ភារៈកីឡាផងដែរ ។
ដោយឡែក ការនាំចូលពីម៉ិកស៊ីក ចូលមកក្នុង ប្រទេសវៀតណាម វិញរួមមានៈ ឱសថ សម្ភារៈអគ្គីសនី ដែក ផ្លាស្ទីក សំឡី ម្សៅត្រី ។ នៅក្នុងឆ្នាំនេះ ម៉ិកស៊ីកូ នឹងនាំចេញ ផ្លែឈើស្រស់ៗមកកាន់ វៀតណាម ពិសេសផ្លែទំញំងបាយជូ ។
គួររំលឹកថា ក្នុងឆ្នាំ២០១១ ពាណិជ្ជកម្មរវាង វៀតណាម និងម៉ិកស៊ីកូ គិតជាទឹកប្រាក់ ស្មើនឹង១,០៣៧ពាន់លាន ដុល្លារ ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,238.70 | 4,818.70 | |
1oz ABC Bullion Cast Bar | ||
4,341.60 | 3,941.60 | |
100g ABC Bullion Bar | ||
13,924.40 | 12,624.40 | |
1kg ABC Bullion Silver | ||
1,692.10 | 1,342.10 |
Powered by: Ngoc Thanh NTGold
- Online: 394
- Today: 8032
- Total: 4665061