អង្គការបណ្តាប្រទេសនាំប្រេងចេញហៅកាត់ថា OPEC មានមូលដ្ឋាននៅទីក្រុងវីយ៉ែន ថ្លែងកាលពីថ្ងៃទី១៩ មីនាថា តម្លៃប្រេងប្រចាំសប្តាហ៍របស់ OPEC គិតជាមធ្យមបន្តកើនខ្ពស់កាលពីសប្តាហ៍មុន ដែលឡើងដល់១២៣,៧៤ដុល្លារក្នុងមួយធុង ។
តម្លៃប្រេងឆៅរបស់OPEC បានឡើងរយៈពេល៦សប្តាហ៍ជាប់ៗគ្នាចាប់តាំងពីពាក់កណ្តាលខែកុម្ភៈមក ដែលមូលហេតុមួយផ្នែកមកពីការហ៊ុមព័ទ្ធប្រេងអ៊ីរ៉ង់ និងខ្លាចកើតមានការវាយប្រហារអ៊ីរ៉ង់ និងសភាពការណ៍ក្តៅនៅមជ្ឈិម បូព៌ា ។
គេនិយាយថា ប្រធានបទមួយក្នុងចំណោមប្រធានបទចម្បងៗដែលឡើងដោយនាយករដ្ឋមន្ត្រីអង់គ្លេស លោកដាវីដ កាមីរ៉ូន និងប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា ក្នុងឱកាសនៃការជួបគ្នានាពេលថ្មីៗនេះនៅសេតវិមានគឺភាពចាំបាច់នៃការបញ្ចេញប្រេងពីកន្លែងស្តុកយុទ្ធសាស្ត្រទាំងឡាយដើម្បីធ្វើឱ្យតម្លៃប្រេងមានស្ថេរភាពឡើងវិញ ។
ទីភ្នាក់ងារថាមពលអន្តរជាតិថ្លែងថា ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកនាឆ្នាំនេះនឹងពុំល្អឡើយដោយសារប្រេងឡើងថ្លៃខ្ពស់ពេក ។ ទោះបីប្រសិនជាប្រេងឆៅស្តុករបស់អាមេរិកមានការកើនឡើងដល់១,៧៥លានធុងក្នុងខែមីនា ហើយប្រាក់ដុល្លារអាមេរិកនៅមានតម្លៃខ្ពស់រួចពុំមានសញ្ញានៃការខ្វះប្រេងលើទីផ្សារប្រេងឆៅនិងប្រេងចម្រាញ់ក៏ដោយក៏តម្លៃប្រេងអន្តរជាតិបានបន្តកើនខ្ពស់ដែរ ។ កាលពីសប្តាហ៍មុនតម្លៃប្រេងក្នុងថ្ងៃមួយបានឡើងដល់កម្រិតខ្ពស់ជាឯតទគ្គកម្ម ដល់១២៤,៥៩ដុល្លារក្នុងមួយធុង ។
កាលពីមុនចំពោះតម្លៃប្រេងលើទីផ្សារពិភពលោកគេកត់សម្គាល់ឃើញថា ឱ្យតែតម្លៃប្រាក់ដុល្លារស្រុតចុះហើយប្រេងស្តុកអាមេរិកធ្លាក់ចុះតម្លៃប្រេងកើនឡើងតែលើកនេះនិន្នាការហាក់ខុសពីនោះ ព្រោះទោះប្រេងស្តុកអាមេរិកកើតឡើងហើយតម្លៃប្រាក់ដុល្លារនៅខ្ពស់ក៏តម្លៃប្រេងនៅតែបន្តឡើង ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,229.60 | 4,829.60 | |
1oz ABC Bullion Cast Bar | ||
4,347.30 | 3,967.30 | |
100g ABC Bullion Bar | ||
13,931.80 | 12,831.80 | |
1kg ABC Bullion Silver | ||
1,684.40 | 1,334.40 |
Powered by: Ngoc Thanh NTGold
- Online: 414
- Today: 457
- Total: 4615733