Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

អាយ អឹម អេហ្វៈ កំណើនសេដ្ឋកិច្ច ពិភពលោកកើនឡើង យឺតក្នុងឆ្នាំនេះ
2012-03-21 09:53:43

ហុងកុងៈ យាងតាម គេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១២ថា មូល និធិរូបិយវត្ថុ អន្ដរជាតិ “អាយ អឹម អេហ្វ” បានលើក ឡើងថា កំណើនសេដ្ឋកិច្ច ពិភពលោកនឹងកើនឡើង យឺតនៅក្នុង ឆ្នាំនេះ ។

នៅក្នុងឱកាសសន្និសីទ សារព័ត៌មានមួយស្ដី អំពីការវិនិយោគទុន និងសេវាកម្មឥណទាន នៅក្នុងតំបន់អាស៊ី លោក ហ្សូ ម៉ីន “Zhu Min” អនុប្រធានគ្រប់គ្រង មូលនិធិ រូបិយវត្ថុអន្ដរជាតិ បានលើកឡើងក្នុងថ្ងៃនេះ កំណើនសេដ្ឋកិច្ច របស់ពិភពលោក នឹងកើនឡើងយឺត ។

លោកបានបញ្ជាក់់ថា មូលហេតុដែលកើតឡើងយឺត ដោយាសារតែស្ថានភាព សេដ្ឋកិច្ចសហរដ្ឋអាមេរិក មិនទាន់កើន ឡើងរហ័ស ធៀបនឹងអតីតកាល ។ ម្យ៉ាងទៀត ទាក់ទិននឹងហានិភ័យ មួយចំនួនក្នុងនោះមាន បញ្ហាទីផ្សារហិរញ្ញវត្ថុ ពិសេសបញ្ហា នៅបន្ដកើតឡើង នៅឡើយ នៅប្លុកអឺរ៉ុប ។

លោក ហ្សូ បានបញ្ជាក់ទៀតថា កំណើនសេដ្ឋកិច្ចស្ថិត ក្នុងដំណាក់កាល ប្រកួតប្រជែងគ្នា ហើយអ្វីដែលគួរឱ្យព្រួយ បារម្ភនោះ ហានិភ័យនៃអតិផរណា នៅតែក្ដីកង្វល់ មួយ ដែលទាមទារឱ្យយើង បន្ដតាមដានតទៅទៀត ។

លោក ហ្សូ បានរំពឹងថា ទីផ្សារសេដ្ឋកិច្ចពីធ្លាក់ចុះ ឈានទៅរកស្ថិរភាព នៅក្នុងអំឡុងពេល២-៣ខែ ខាងមុខ ខណៈ ដែលមានការរំពឹងថា សេដ្ឋកិច្ចសហរដ្ឋអាមេរិក នឹងកើនឡើងវិញរហ័ស ។ ទាំងនេះជាការផ្ដល់ទំនុកចិត្ដ មួយផងដែរ សម្រាប់ពលរដ្ឋទាំងឡា យនៅទូទាំងa ពិភពលោក ៕





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
5,227.204,827.20
1oz ABC Bullion Cast Bar
4,345.403,965.40
100g ABC Bullion Bar
13,925.6012,825.60
1kg ABC Bullion Silver
1,680.601,330.60
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 406
  • Today: 145
  • Total: 4615421