ហុងកុងៈ យាងតាម គេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១២ថា មូល និធិរូបិយវត្ថុ អន្ដរជាតិ “អាយ អឹម អេហ្វ” បានលើក ឡើងថា កំណើនសេដ្ឋកិច្ច ពិភពលោកនឹងកើនឡើង យឺតនៅក្នុង ឆ្នាំនេះ ។
នៅក្នុងឱកាសសន្និសីទ សារព័ត៌មានមួយស្ដី អំពីការវិនិយោគទុន និងសេវាកម្មឥណទាន នៅក្នុងតំបន់អាស៊ី លោក ហ្សូ ម៉ីន “Zhu Min” អនុប្រធានគ្រប់គ្រង មូលនិធិ រូបិយវត្ថុអន្ដរជាតិ បានលើកឡើងក្នុងថ្ងៃនេះ កំណើនសេដ្ឋកិច្ច របស់ពិភពលោក នឹងកើនឡើងយឺត ។
លោកបានបញ្ជាក់់ថា មូលហេតុដែលកើតឡើងយឺត ដោយាសារតែស្ថានភាព សេដ្ឋកិច្ចសហរដ្ឋអាមេរិក មិនទាន់កើន ឡើងរហ័ស ធៀបនឹងអតីតកាល ។ ម្យ៉ាងទៀត ទាក់ទិននឹងហានិភ័យ មួយចំនួនក្នុងនោះមាន បញ្ហាទីផ្សារហិរញ្ញវត្ថុ ពិសេសបញ្ហា នៅបន្ដកើតឡើង នៅឡើយ នៅប្លុកអឺរ៉ុប ។
លោក ហ្សូ បានបញ្ជាក់ទៀតថា កំណើនសេដ្ឋកិច្ចស្ថិត ក្នុងដំណាក់កាល ប្រកួតប្រជែងគ្នា ហើយអ្វីដែលគួរឱ្យព្រួយ បារម្ភនោះ ហានិភ័យនៃអតិផរណា នៅតែក្ដីកង្វល់ មួយ ដែលទាមទារឱ្យយើង បន្ដតាមដានតទៅទៀត ។
លោក ហ្សូ បានរំពឹងថា ទីផ្សារសេដ្ឋកិច្ចពីធ្លាក់ចុះ ឈានទៅរកស្ថិរភាព នៅក្នុងអំឡុងពេល២-៣ខែ ខាងមុខ ខណៈ ដែលមានការរំពឹងថា សេដ្ឋកិច្ចសហរដ្ឋអាមេរិក នឹងកើនឡើងវិញរហ័ស ។ ទាំងនេះជាការផ្ដល់ទំនុកចិត្ដ មួយផងដែរ សម្រាប់ពលរដ្ឋទាំងឡា យនៅទូទាំងa ពិភពលោក ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,229.10 | 4,829.10 | |
1oz ABC Bullion Cast Bar | ||
4,346.90 | 3,966.90 | |
100g ABC Bullion Bar | ||
13,930.50 | 12,830.50 | |
1kg ABC Bullion Silver | ||
1,683.00 | 1,333.00 |
Powered by: Ngoc Thanh NTGold
- Online: 401
- Today: 297
- Total: 4615573